មនុស្សល្អ ព្រោះចេះទូន្មានខ្លួន |
មនុស្សខ្លះ សិក្សាចំណេះដឹងទូទៅបានច្រើនក៏ពិតមែន
តែមិនបានហ្វឹកហាត់អប់រំទូន្មានខ្លួន ទើបប្រមាទក្នុងការធ្វើការនិយាយ
និងការសម្ដែងចេញផ្សេងៗទៀត។ ការធ្វើ ការនិយាយ
និងការសម្ដែងចេញផ្សេងៗទៀតរបស់មនុស្ស
គឺជាការប្រាប់ឲ្យដឹងដល់ការអប់រំទូន្មានខ្លួន
មិនមែនប្រាប់ពីការសិក្សានូវចំណេះដឹងផ្សេងៗនោះទេ។ មនុស្សយើង
បើមិនហ្វឹកហាត់អប់រំទូន្មានខ្លួនឯងហើយ ទោះជាអ្នកណាក៏ដោយ ក៏មិនអាចមកបង្វឹកឲ្យទៅជាមនុស្សល្អបានដែរ
ប្រៀបដូចជាអ្នកពូកែបើករថយន្ត ថាបើរថយន្តខូចទៅហើយនោះ
នឹងបើកបរយ៉ាងដូចម្ដេចទៅ។
ដកស្រង់ចេញពីសៀវភៅ មេរៀនជីវិត
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស