មនុស្សល្អពិត

មនុស្សល្អពិត

មិនមានអ្វីទៀងទាត់ក្នុងជីវិតឡើយ ដូច្នេះហើយទើបមិនគប្បីអួតខ្លួនឯងក្នុងរឿងអ្វីៗនោះទេ ។ ធ្វើសេចក្តីល្អ ដើម្បីខ្លួនឯងជាមនុស្សល្អ មិនមែនគ្រាន់តែដើម្បីបង្អួតបង្អរអ្នកដទៃនោះឡើយ ។ នៅក្នុងធម្មដ្ឋវគ្គ ( វគ្គទី ១៩ នៃព្រះគាថាធម្មបទ )  ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា៖

ន វាក្ករណមត្តេន វណ្ណបោក្ខរតាយ  វា

សាធុរូបោ នរោ ហោតិ ឥស្សុកី មច្ឆរី  សឋោ ។

បុគ្គលមានសេចក្តីច្រណែន មានសេចក្តីកំណាញ់ ជាអ្នកអួតអាង ឈ្មោះថាជាមនុស្សល្អ ដោយហេតុត្រឹមតែចេះនិយាយឬ ដោយភាពជាអ្នកមានពណ៌សម្បុរល្អស្អាតនោះ  មិនទាន់បានឡើយ។ 

យស្ស  ចេតំ សមុច្ឆិន្នំ មូលឃច្ឆំ  សមូហតំ

ស វន្តទោសោ មេធាវី សាធុរូបោតិ  វុច្ចតិ ។

លុះត្រាតែអកុសលធម៌  មានឥស្សាជាដើមនេះ ដែលបុគ្គលណាបានផ្តាច់ផ្តិល ដកឡើង ធ្វើឲ្យមានឫសគល់ដាច់ហើយ បុគ្គលនោះ ជាអ្នកមានទោសៈខ្ជាក់ចោលហើយ  ជាអ្នកមានប្រាជ្ញា  ទើបហៅថា  ជាមនុស្សល្អទៅបាន ។

ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រភាគ១១

 

Post a Comment (0)
Previous Post Next Post