ឧត្តរា​វិមាន​ ​ទី១៥​

ឧត្តរា​វិមាន​ ​ទី១៥​

 

​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ម្នាល​ទេវធីតា​ ​នាង​មាន​សម្បុរ​ល្អ​ ​ឋិតនៅ​ហើយ​ ​ញុំាង​ទិស​ទាំងពួង​ឲ្យ​ភ្លឺច្បាស់​ដូច​ផ្កាយព្រឹក​ ​នាង​មាន​សម្បុរ​បែបនេះ​ ​ដោយ​ហេ​តុ​អី្វ​ ​ផល​សម្រេច​ដល់​នាង​ក្នុង​ទីនេះ​ផង​ ​ភោគៈ​ទាំងឡាយ​ណា​នីមួយ​ ​ដែល​ជាទី​គាប់ចិត្ត​ ​ភោគៈ​ទាំងនោះ​ ​ក៏​កើតឡើង​ដល់​នាង​ផង​ ​តើ​ដោយ​ហេ​តុ​អី្វ​ ​ ម្នាល​ទេវធីតា​ ​មាន​អានុភាព​ច្រើន​ ​អាត្មា​សូម​សួរ​នាង​ ​នាង​កាលដែល​កើតជា​មនុស្ស​ ​បាន​ធ្វើ​បុ​ណ្យ​អី្វ​ ​នាង​មាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់​នាង​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​ដោយ​ហេ​តុ​អី្វ​។​

ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​ ​លុះ​ព្រះ​មោគ្គល្លាន​សួរ​ប្រស្នា​ហើយ​ ​ដោះស្រាយ​នូវ​ផល​នៃ​កម្ម​នេះ​ថា​​ សេ​ចកី្ត​ច្រណែន​កី្ត​ ​សេ​ចកី្ត​កំ​ណាញ់​កី្ត​ ​មានះ​កី្ត​ ​ការ​លើកខ្លួន​ផ្ទឹម​កី្ត​ ​មិន​មានដល់​ខ្ញុំ​ ​កាលដែល​នៅ​គ្រប់គ្រង​ផ្ទះ​ ​ខ្ញុំ​មិន​មាន​សេ​ចកី្ត​ក្រោធ​ ​ជា​អ្នក​ប្រព្រឹត្ត​តាម​អំណាច​ភស្តា​ ​មិន​មាន​សេ​ចកី្ត​ប្រមាទ​ជានិច្ច​ ​ក្នុង​ការ​រក្សា​ឧបោសថ​ ​ខ្ញុំ​បាន​រក្សា​ឧបោសថ​ប្រកបដោយ​អង្គ​ ​៨​ ​អស់​ថ្ងៃទី​ ​១៤​ ​ទី​ ​១៥​ ​និង​ទី​ ​៨​ ​នៃ​បក្ខ​ផង​ ​អស់​បាដិហារិយ​បក្ខ​ផង​ ​ជា​អ្នក​សង្រួម​ក្នុង​សីល​គ្រប់​កាល​ ​ជា​អ្នកមាន​សេ​ចកី្ត​សង្រួម​ ​មានការ​ចែករំលែក​ទាន​ ​នៅ​គ្រប់គ្រង​វិមាន​ ​ជា​អ្នក​វៀរចាក​បាណាតិបាត​ ​សង្រួម​ចាក​មុសាវាទ​ ​ចាក​ការ​លួច​ ​ចាក​ការប្រព្រឹត្តិ​កន្លង​ ​ជា​អ្នក​ឆ្ងាយ​ចាក​ការ​ផឹក​នូវ​ទឹកស្រវឹង​ ​ត្រេកអរ​ក្នុង​សិក្ខាបទ​ទាំង​ ​៥​ ​ឈ្លាសវៃ​ ​ក្នុង​អរិយសច្ច​ ​ជា​ឧបាសិកា​របស់​ព្រះ​គោតម​ ​ដែល​មាន​បញ្ញាចក្ខុ​ ​មានយស​ ​ខ្ញុំ​មានយស​ដោយ​សីល​ជា​របស់​ខ្លួន​ផង​ ​ដោយ​យស​ផង​ ​រមែង​សោយ​នូវ​បុណ្យ​ ​ជា​របស់​នៃ​ខ្លួនខ្ញុំ​ ​ដល់​នូវ​សេ​ចកី្ត​សុខ​ ​មិន​មាន​រោគ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​មាន​សម្បុរ​បែប​នោះ​ ​ព្រោះ​ដំណើរ​នោះ​ ​ផល​ទើប​សម្រេច​ដល់​ខ្ញុំ​ ​ក្នុង​ទីនេះ​ផង​ ​ភោគៈ​ទាំងឡាយ​ណា​នីមួយ​ ​ដែល​ជាទី​គាប់ចិត្ត​ ​ភោគៈ​ទាំងនោះ​ ​ក៏​កើតឡើង​ដល់​ខ្ញុំ​ផង​។​

​បពិត្រ​ភិក្ខុ​ ​មាន​អានុភាព​ច្រើន​ ​ខ្ញុំ​សូម​ទូល​លោក​ថា​ ​ខ្ញុំ​កាលដែល​កើតជា​មនុស្ស​ ​បាន​ធ្វើបុណ្យ​ណា​ ​ខ្ញុំ​មាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​ដោយ​ផលបុណ្យ​នោះ​។

បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​ ​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះមានព្រះភាគ​ ​ដោ​យសិរ្សៈ​ ​តាម​ពាក្យ​របស់ខ្ញុំ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឧបាសិកា​ឈ្មោះ​ឧត្តរា​ ​សូម​ថ្វាយបង្គំ​ព្រះ​បាទា​នៃ​ព្រះមានព្រះភាគ​ដោ​យសិរ្សៈ​។​ ​បពិត្រ​លោកម្ចាស់​ ​ព្រះមានព្រះភាគ​ ​គប្បី​ព្យាករ​នូវ​ខ្ញុំ​ក្នុង​សាមញ្ញ​ផល​ណាមួយ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​ជា​សេ​ចកី្ត​អស្ចារ្យ​ល្មម​ទេ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​ចំពោះ​នាង​ឧត្តរា​នោះ​ ​ក្នុង​សកទាគាមិផល​។​ ​ចប់​ ​ឧត្តរា​វិមាន​ ​ទី១៥​។​

បិដក ភាគ ៥៥ - ទំព័រទី ២៥

Post a Comment (0)
Previous Post Next Post