អនុរុទ្ធត្ថេររាបទាន ទី៦

អនុរុទ្ធត្ថេររាបទាន ទី៦


ខ្ញុំបានឃើញព្រះមានព្រះភាគ ទ្រង់ព្រះនាមសុមេធៈ ជាច្បងក្នុងលោក ជានរាសភៈ ជាលោកនាយក ទ្រង់ចេញចាក គណៈ ហើយគង់នៅតែមួយអង្គឯង ។ ទើបខ្ញុំចូលទៅជិតព្រះ សុមេធសម្ពុទ្ធ ជាលោកនាយក ហើយផ្គងអញ្ជលីអារាធនា ព្រះសម្ពុទ្ធដ៏ប្រសើរថា បពិត្រព្រះអង្គ ទ្រង់មានព្យាយាមធំ ជា ច្បងក្នុងលោក ជានរាសភៈ សូមព្រះអង្គអនុគ្រោះ ខ្ញុំព្រះ​អង្គ សូមថ្វាយប្រទីប ដល់ព្រះអង្គដែលទ្រង់ចម្រើនឈាន ក្បែរគល់ ឈើ ។ ព្រះសយម្ភូ ជាអ្នកប្រាជ្ញ ប្រសើរជាងពួកអ្នកប្រាជ្ញនោះ ទ្រង់បានទទួលហើយ ក្នុងវេលានោះ ខ្ញុំបានទម្លុះឈើទាំង ឡាយដើម្បីប្រកបនូវប្រទីប ។

មិនតែប៉ុណ្ណោះ ខ្ញុំបានថ្វាយប្រឆេះចង្កៀងមួយពាន់ ដល់ព្រះសម្ពុទ្ធជាលោកពន្ធុ ឯប្រទីបទាំង ឡាយ ក៏ឆេះរុងរឿងឡើង អស់ ៧ ថ្ងៃ ហើយទើបរលត់ទៅ   វិញ ។ លុះខ្ញុំលះរាងកាយ ជារបស់មនុស្សហើយ ទៅកើតក្នុង វិមាន ( ឋានសួគ៌ ) ដោយចិត្តជ្រះថ្លានោះផង ដោយការតាំង ចេតនានោះផង ។ កាលដែលខ្ញុំទៅកើតជាទេវតាហើយ មាន ប្រាសាទដែលបុញ្ញកម្ម តាក់តែងដោយល្អ ភ្លឺរុងរឿងដោយជុំវិញ នេះជាផលនៃការថ្វាយនូវប្រទីប ។

ខ្ញុំកើតជាស្តេចចក្រពត្តិ អស់ ២៨ ដង បានឃើញរូបចម្លាយ ១ យោជន៍ជុំវិញ ទាំងថ្ងៃ ទាំងយប់ក្នុងកាលនោះ ។ ខ្ញុំតែងធ្វើនូវទិសទាំងពួង ចម្លាយ  ១ យោជន៍ដោយជុំវិញ ឲ្យភ្លឺរុងរឿង ក្នុងកាលនោះ ខ្ញុំគ្របសង្កត់ ទេវតាទាំងអស់ នេះជាផលនៃការថ្វាយប្រទីប ។ ខ្ញុំជាធំជាង ទេវតា បានសោយរាជ្យក្នុងពួកទេវតា ៣០ កប្ប ឥតមានពួក ទេវតាណា មើលងាយខ្ញុំបានឡើយ នេះជាផលនៃការថ្វាយនូវ ប្រទីប ។ ខ្ញុំបានសម្រេចទិព្វចក្ខុ ក្នុងសាសនានៃព្រះសាស្តា តែងឃើញលោកធាតុមួយពាន់ដោយញាណ នេះជាផលនៃការ ថ្វាយនូវប្រទីប ។

ព្រោះតែខ្ញុំបានថ្វាយប្រទីប ដោយចិត្តជ្រះថ្លា ដល់ព្រះសម្ពុទ្ធ ព្រះនាមសុមេធៈ ទ្រង់កើតក្នុងកាល ៣០ ពាន់ កប្បនោះ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ ឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិ បត្តិហើយ ។ បានឮថា ព្រះអនុរុទ្ធត្ថេរ មានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ ដូច្នេះ ។ ចប់ អនុរុទ្ធត្ថេរាបទាន ។

ព្រះត្រៃបិដកភាគ៧២

 

Post a Comment (0)
Previous Post Next Post