កាមគុណ ៥ប្រការ តើដូចម្តេច? |
កាមគុណ ៥ប្រការ
១. រូបា រូប ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ ភ្នែក។
២. សទ្ទា សំឡេង ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ ត្រចៀក។
៣. គន្ធា ក្លិន ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ ច្រមុះ។
៤. រសា រស ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ អណ្តាត។
៥. ផេាដ្ឋព្វា ផ្សព្វ ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ កាយ។
ក្នុងកាមគុណទាំង៥នេះ តែងជាទីជាប់ជំពាក់នៃមនុស្សសត្វគ្រប់រូប ដែលនៅមានកិលេស, ចំណែកវត្ថុកាមដែលនាំអេាយបុរសទាំងឡាយជាប់ជំពាក់ជាងគេ ព្រះអង្គទ្រង់សម្តែងថា “ តថាគតរកមិនឃើញនូវ រូប សម្លេង ក្លិន រស សម្ជស្ស សូម្បី តែមួយដែលគ្របសង្កត់ចិត្តបុរសហើយស្ថិតនៅអោយដូចរូបសម្លេងក្លិនរស សម្ជស្ស របស់ស្រ្តីនេះសោះឡើយ”។
ម្នាលភិក្ខុទាំងឡាយនេះឯង កាមគុណមាន ៥ យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬ ព្រាហ្មណ៍ ណាមួយ ជាអ្នកមានចិត្តងោកជ្រប់ លង់ស៊ប់ ជាអ្នកមិនឃើញ ទោសមិនមានប្រាជ្ញាជាគ្រឿងរលាស់ខ្លួនចេញ << បច្ចវេក្ខណញ្ញាណ >> តែងបរិភោគកាមគុណទាំង ៥ នេះ សមណៈ ឬ ព្រាហ្មណ៍ទាំងនោះ បណ្ឌិតគប្បីជ្រាបយ៉ាងនេះថា ជាអ្នកដល់នូវសេចក្តីមិនចម្រើន ដល់នូវសេចក្តីវិនាស ជាអ្នកត្រូវ មារមានចិត្តបាប នឹងធ្វើតាមសេចក្តីប្រាថ្នាបាន។
(មជ្ឈិមនិកាយ បិដកលេខ ២១ ទំព័រ ១៦៣)
ធម្មសុភាសិត
ខ្លឹមចន្ទន៍ក្រស្នា ស្វិតក្រៀមយ៉ាងណា គង់ក្លិនក្រអូប រីជនបណ្ឌិត តែងលះខឹងក្រេាធ ទេាះជួបទុក្ខសេាក ស៊ូឱបព្រះធម៌ថ្លៃ។
សួនមច្ចុរាជ!
កាមគុណជាផ្ការីកបង្អួតខ្លួន ដុះនៅក្នុងសួនមច្ចុរាជរក្សា ជានុយ ជាធ្នាក់អន្ទាក់តណ្ហា ឥតមានខ្លឹមសារទាក់ដេាយសម្រស់។ កាមគុណជាគ្រឿងបោកបព្ចោតសត្វ បិទបាំងវិបត្តិបង្អួតលាភយស សត្វលោកលិចលង់ព្រោះជាប់នឹងរស ស្វែងរកលាភយសព្រោះតែកាមគុណ។
មិនគោរពច្បាប់ចរាចរ នាំឱ្យមានគ្រោះថ្នាក់ យ៉ាងណាមិញជីវិតយើង បើមិនគោរពក្នុងសីលទេ ក៏នាំឱ្យមានគ្រោះថ្នាក់ យ៉ាងនោះដែរ។ សីលរមែងរក្សាអ្នកមានសីល សីល ជាគុណភាពនៃជីវិត ជាកុសលសម្បត្តិ ដ៏ខ្ពង់ខ្ពស់ ព្រោះសូម្បីកើតក្នុងត្រកូលទាប ក៏ជាទីគោរពនៃមនុស្ស និងទេវតា សីល ជាជណ្ដើរឡើងទៅកាន់ ទេវលោក សីល ជាឧបាយឱ្យ សម្រេចសមាធិ សីល ជាផ្លូវទៅដល់អមតមហានគរ។ សីល ជាភូមិ ប្រតិស្ឋាននូវសាវកពោធិញ្ញាណ បច្ចេកពោធិញ្ញាណ និងសម្មាសម្ពោធិញ្ញាណ…៕